ទឹកដោះគោស្រស់ខូចគុណភាពជាតិ១០តោន ត្រូវអាជ្ញាធរខេត្តបាត់ដំបងដុតបំផ្លាញចោល

បាត់ដំបង៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥  អាជ្ញាធរចម្រុះខេត្តបាត់ដំបង បានដុតបំផ្លាញចោល ទឹកដោះគោស្រស់ខូចគុណភាពជិត១០តោន នៅទីលានចាក់សំរាម ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ប្រតិបត្តិការនេះធ្វើឡើង ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងក្រុមហ៊ុន UNT បានធ្វើការដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ដែលបានដឹកជញ្ជូនពុំមានលក្ខណៈសមស្របតាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគ (ដឹកជញ្ជូនពុំបានត្រឹមត្រូវ)។

សូមជម្រាបថា ការដុតបំផ្លាញចោលទឹកដោះគោស្រស់ខូចគុណភាពនៅពេលនេះ ធ្វើឡើងបន្ទាបពីកម្លាំងសមត្ថកិច្ចជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់ឃាត់ទុកបានចំនួន២១២កេស ស្មើនឹង១០៦០០ដប ទម្ងន់សរុប៩៥៤០គីឡូក្រាម កាលពីពេលកន្លងទៅ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង៕

You might like