អន្តរជាតិះ- លោក Mike Waltz ដែលជាទីប្រឹក្សាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ឲ្យអ៊ុយក្រែន ត្រូវតែព្រមបាត់ទឹកដី ដើម្បីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងបទសម្ភាសជាមួយ ABC News កាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ និយាយថា ដំណោះស្រាយដ៏មានសក្តានុពលក្នុងជម្លោះអ៊ុយក្រែននេះ គឺនឹងពាក់ព័ន្ធជាមួយទឹកដី ដើម្បីធានាសន្តិសុខអ៊ុយក្រែននាពេលអនាគត។ ការបណ្តេញរុស្ស៊ីចេញពីទឹកដីដែលពួកគេដណ្តើមបានគឺមិនអាចទៅរួចនោះឡើយ នាពេលនេះ។ ការខិតខំផ្នែកការទូតរបស់អាមេរិក ក៏គួរតែផ្អែកលើស្ថានការណ៍បច្ចុប្បន្នផងដែរ។
– ទោះបីជាយ៉ាងណាក៏ដោយ លោក Waltz គូសបញ្ជាក់ថា អាមេរិក នៅតែតស៊ូយ៉ាងស្វិតស្វាញនិងប្រឹងប្រែងខ្លាំងបំផុតសម្រាប់វិធីសាស្រ្តការទូតដើម្បីនាំភាគីជម្លោះឲ្យចូលមកតុចរចា បញ្ចប់សង្គ្រាម។
– សម្តីលោក Waltz គឺដូចទៅនឹងលក្ខខណ្ឌ៣ចំណុចដែលរុស្ស៊ីដាក់ចេញ បើសិនជាបទឈប់បាញ់ជាមួយអ៊ុយក្រែន ពិតជាលេចចេញជារូបរាងមែន ដោយក្នុងនោះមានដូចជា ១. គ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនឡើយ ២. ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន ៣. ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀ និងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។
– កាលពីឆ្នាំ២០១៤ តំបន់ Crimea បានបោះឆ្នោតបំបែកចេញពីប្រទេសអ៊ុយក្រែន ទៅចូលរួមជាមួយរុស្ស៊ី បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ ខណៈតំបន់ភាគខាងកើតចំនួនពីរ បានប្រកាសឯករាជ្យ។
– លុះក្រោយជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk រួមជាមួយតំបន់ Kherson និង Zaporozhye ក៏បានធ្វើប្រជាមតិ ចូលរួមជាមួយរុស្ស៊ីដែរ ហើយឥឡូវទីក្រុងមូស្គូទទួលស្គាល់ទឹកដីទាំងនេះថាជារបស់ខ្លួន៕
