ករណីបុគ្គលិកទាមទារបើកប្រាក់ខែពីកាស៊ីណូអន្តរជាតិ ស៊ីងហាវ ក្នុងក្រុងព្រះសីហនុ បានដោះស្រាយឯកភាពគ្នាតាមលក្ខណ័ខាងក្រោមហើយ

ព្រះសីហនុ-(ដំណឹងបន្ថែម) ករណីបុគ្គលិកទាមទារបើកប្រាក់ខែពីកាស៊ីណូអន្តរជាតិ ស៊ីងហាវ ក្នុងក្រុងព្រះសីហនុកាលពីយប់ថ្ងៃ១១មីនា២០២៥ ដែលកាស៉ីណូមួយនេះ បានពន្យាពេលបើកលុយជាច្រើនលើកច្រើនសារមកនោះ ក្រោយមានការផ្សព្វផ្សាយនិងបណ្តឹង លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ បានចាត់ឲ្យមន្ត្រីចុះមកសម្របសម្រួលនិងដោះស្រាយ ក្នុងនោះក្រោយពីមានការសម្រុះសម្រួលពីក្រុមអធិការកិច្ចការងារ ជាលទ្ធផលគូភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងក្រុមហ៊ុនបានសះជា និងឯកភាពគ្នាដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ភាគីតំណាងក្រុមហ៊ុនលោក Lin Quan បានឯកភាពបើកប្រាក់ឈ្នួលផ្នែក ហ្គេម ផ្នែក រៀបបៀរ និង ផ្នែក គិត លុយ ចំនួន ៥០%ស្មើ នឹង ២០,១៣១.៥៩ដុល្លារ ជូនកម្មករនិយោជិតដែលពាក់ព្ធន័សរុប៨៦នាក់ ស្រី ៦៨នាក់ ចំពោះប្រាក់ឈ្នួលដែលមិនបេីកចំនួន ៥០%ទៀត ក្រុមហ៊ុននឹងបេីកជូននៅល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ នៅក្រុម ហ៊ុនផ្ទាល់ ។ ដោយឡែកកម្មករ និយោជិត ផ្នែកផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងការ តវ៉ា បានឯកភាពគ្នាបេីកនៅថ្ងៃទី១៨ ខែមីនាដូចគ្នា។

– យោងតាមរបាយការណ៍មន្ទីរជំនាញឲ្យដឹងថា កាសុីណូនេះមាន កម្មករនិយោជិតសរុប២០០នាក់ ស្រី១៥០នាក់ មានបរទេស១៨នាក់ ស្រី៤នាក់៕

 

 

You might like