ទីបំផុតរកឃើញក្រុមទ្បើងទៅវគ្គ៨ក្រុមនៃពាន UEFA Champions League ហើយ

កីឡាះ- ទីបំផុតការប្រកួតពានរង្វាន់ UEFA Champions League បានរកឃើញក្រុមខ្លាំងឡើងវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី២ កាលពីយប់មិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រុមខ្លាំងទាំង៨ក្រុមរួមមាន​​ ៖ Barcelona , Paris St Germain, Bayern Munich ​,Inter Milan, Real Madrid, Arsenal, Aston Villa និង Dortmund។

– សម្រាប់លទ្ធផលការប្រកួតជើងទី២យប់មិញ Real Madrid ​ចាញ់ Atlético Madrid ១-០ សរុបទាំង២ជើង ស្មើគ្នា ១-១ តែ Real បានយកឈ្នះបាល់កាត់ក្ដី១១ម៉ែត្រក្នុងលទ្ធផល៤-២ ខណៈ Arsenal ប្រកួតស្មើជាមួយ PSV ២-២ ក្នុងជើងទី២ (សរុបទាំង២ជើង Arsenal ឈ្នះ៩-៣)។ ចំណែកក្រុមកំពុងឡើងជើង Aston Villa យកឈ្នះ Club Brugge ៣-០ ជើងទី២(សរុបទាំង២ជើង Aston ៦-១) និង​ Dortmund ឈ្នះLille ២-១ (សរុបទាំង២ជើង Dortmund ឈ្នះ៣-២)។

– សូមជម្រាបថា ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League នឹងប្រកួតជើងទី១នៅថ្ងៃទី៩-១០ និងជើងទី២ ថ្ងៃទី១៦-១៧ ខែមេសា ឆ្នាំ២០២៥៕

 

You might like