បុគ្គលិក កាស៊ីណូ អន្តរជាតិ ស៊ីនហាវ ក្រុងព្រះសីហនុ ច្រើននាក់ប្រមូលផ្តុំគ្នាទាមទារបើកប្រាក់ខែ

ព្រះសីហនុះ- កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១១ខែមិនាឆ្នាំ២០២៥ មានបុគ្គលិកនៅកាស៊ីណូ អន្តរជាតិស៊ីងហាវច្រើននាក់បានជួបជុំគ្នាតវ៉ា ទាមទាបើកប្រាក់ខែ ដោយថៅកែបានសន្យាពន្យាពេលម្តងហើយម្តងទៀត ។

– កាស៊ីណូ អន្តរជាតិ ស៊ីងហាវ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០ កែងផ្លូវ៧មករា សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការជួបជុំគ្នាធ្វើការទាមទារបើកប្រាក់ខែ នេះ ត្រូវបានបុគ្គលិកអ្នកតវ៉ា អះអាងថា ខាងក្រុមហ៊ុនកាស៉ីណូមួយនេះបានពន្យាពេលបើកលុយឲ្យពួកគាត់ជាច្រើនលើក ច្រើនសារ ក្នុងពេលដែលទីតាំងនេះមានការផ្អាកជាបណ្តោះអាសន្ន។

ករណីនេះអាជ្ញាធរកំពុងធ្វើការដោះស្រាយផងដែរ៕

 

You might like