មូលហេតុពិត! ករណីស្រ្ដីដែលប្រទះឃើញស្លាប់នៅខណ្ឌប្ញស្សកែវ គឺអតីតប្ដី ជាអ្នកសម្លាប់ ព្រោះតែភ្លើងប្រចណ្ឌ័

ភ្នំពេញ ៖ ធាតុពិត! ឃាតកដែលវាយសម្លាប់ស្ត្រីរងគ្រោះហើយដឹកយកទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍មួយកន្លែង នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវគឺជាអតីតប្ដី ហើយជនដៃដល់ បានរត់ទៅដល់ខេត្តបន្ទាយមានជ័យ និងបានចង ក ធ្វើអត្តឃាតតាមក្រោយដែរ។ ឃាតកដៃដល់ ជាប្តីមាន ឈ្មោះ ប៊ន សេងហាប់ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ អ៊ុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានជា អានន្ន ហ្គាដេន មានទីលំនៅផ្ទះលេខ៥៨៩ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

– ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២២ កូនស្រីបានសែនព្រេនជាមួយបុរសជាប្ដីឈ្មោះ ប៊ន សេងហាប់ (ឃាតក) ហើយរស់នៅជាមួយគ្នា រហូតមានកូនស្រីចំនួន១នាក់។

– នៅអំឡុងឆ្នាំ២០២៤ ពួកគេបានបែកបាក់គ្នាដោយសាររស់នៅមិនចុះសម្រុងនិងគ្នា ហើយប្តីបានចាកចេញពីផ្ទះទៅធ្វើជាអ្នកបើកបរ។

 

– ស្ត្រីជាម្ដាយជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងទៀតថា កាលពី៤ថ្ងៃមុន ជនសង្ស័យបានមករកកូនស្រីរបស់គាត់ (ជនរងគ្រោះ)។ លុះនៅវេលារសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ កូនស្រីបានរៀបចំខ្លួនចេញទៅធ្វើការដូចសព្វដង ហើយនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ពុំឃើញត្រឡប់មកផ្ទះវិញ ក៏ទូរស័ព្ទមិនចូលលុះក្រោយមកទើបដឹងថាកូនស្រីស្លាប់។

– ស្ត្រីជាមេការបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ជនរងគ្រោះ បានកក់ក្យូស ឲ្យប្ដីមកផឹកស៊ីម្ដងទៀត។ ពេលកំពុងផឹកស៊ីក៏មានទំនាស់គ្នាដោយប្ដីជនរងគ្រោះប្រចណ្ឌជនរងគ្រោះ។ ខណៈនោះបុគ្គលិក ហាងនិងរូបនាង ក៏បានជួយទៅឃាត់។ នៅវេលាម៉ោប្រហែល១១និង៣០នាទី ជនរងគ្រោះបានចេញពីធ្វើការដោយទុកម៉ូតូនៅហាង រួចឡើងជិះម៉ូតូទៅជាមួយប្ដីប្រាប់ថា ទៅផឹកស៊ីបន្តនៅម្ដុំរង្វង់មូលនាងមច្ឆា។

– គួរបញ្ជាក់ថា នៅវេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃទី ១០ខែមីនាឆ្នាំ ២០២៥ ប្រជាពលរដ្ឋដែលធ្វើដំណើរហាត់ប្រាណនៅក្នុងភូមិក៏បានប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងដីឡូតិ៍ទុកចោលមួយកន្លែងតាមផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

You might like