អន្តរជាតិះ- លោក Timothy Ash សហការីក្នុងកម្មវិធីរុស្ស៊ី និង Eurasia នៅវិទ្យាស្ថាន Royal Institute of International Affairs (Chatham House) បាននិយាយ នៅលើកញ្ចក់ទូរទស្សន៍ថា អង្គការណាតូ ដួលហើយអឺរ៉ុប មិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិក ដូចមុនទៀតទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកជំនាញរូបនេះ បានលើកឡើងថា នេះបង្ហាញឲ្យមេដឹកនាំអឺរ៉ុប ឃើញកាន់តែច្បាស់ថាឥឡូវនេះ អង្គការណាតូ ស្លាប់ទៅហើយ ដូច្នេះ យើងមិនអាចពឹងផ្អែកលើការធានាសន្តិសុខពីអាមេរិក ទៀតទេ។
– ការអត្ថាធិប្បាយរបស់អ្នកជំនាញរូបនេះ ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte អំពាវនាវឱ្យលោក Vladimir Zelensky ស្តារទំនាក់ទំនងជាមួយលោក Donald Trump បន្ទាប់ពីមានជម្លោះក្នុងការជជែកដេញដោលជាសាធារណៈ នាពេលថ្មីៗនេះ ៕

