ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា បីថ្ងៃដើមខែមីនា តំបន់មាត់សមុទ្ទនឹងមានភ្លៀងបង្អុរចុះមក

ភ្នំពេញ ៖  ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែមីនា ឆ្នាំ២០២៥ ខេត្តកោះកុងអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥ភាគរយ…។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្រសួងធនធានទឹក អះអាថា ៖«របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គក្រោម ឈូងសមុទ្ទថៃ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល»។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រក្នុងមួយវិនាទី។

ចំពោះ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ ដោយទ្បែក តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០, ៧៥ម៉ែត្រ៕

You might like