ភ្នំពេញះ- គោលបំណងផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់អំពីស្ថានភាពនៃការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា នៅថ្ងៃនេះក្លិបអ្នកកាសែតកម្ពុជាដែលជាសមាគមសារព័ត៌មានឈានមុខគេនៅកម្ពុជាបានសហការរៀបចំវេទិកាពិភាក្សាដូចប្រធានបទខាងលើ ដោយមានអ្នកសារព័ត៌មានជាតិ អន្តរជាតិយ៉ាងតិចប្រមាណ ៧០ នាក់ចូលរួម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានអញ្ជើញចូលរួមជាវាគ្និនក្នុងវេទិកាដ៏មានសារសំខាន់នេះ។
– ថ្លែងទៅកាន់អ្នកសារព័ត៌មាននាឱកាសនោះលោក ថោ ជេដ្ឋា បានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជាមានប្រភពធនធានទឹកជាច្រើនសន្ធឹកសន្ធាប់ដែលបាននិងកំពុងបម្រើក្នុងការស្រោចស្រពដីស្រែចំការរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា យើងមានអាងទឹកធំៗចំនួន ៨ កន្លែង ហើយអាចរក្សាទឹកបានពី ២៥ លានម៉ែត្រគីប ដល់ ៣០០ លានម៉ែត្រគីប។
– លោក ថោ ជេដ្ឋា ក៏បានឲ្យដឹងដែរថា ចំពោះប្រព័ន្ធធារាសាស្ត្របច្ចុប្បន្នមានជាង ២០០០ កន្លែង ដោយមានទាំងខ្នាតធំ មធ្យម និងតូច ដែលអាចមានលទ្ធភាពក្រោធស្តីពីលើផ្ទៃដីចាប់ពី ៥០០ ហិកតាទ្បើង។ ទន្ទឹមនោះលោកក៏បានរំលេចឲ្យដឹងដែរថា សមត្ថភាពស្តុកទឹក ឬសន្សុំសំចៃទឹកសម្រាប់ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា មានប្រមាណ ៤០០០ លានម៉ែត្រគីប។ នេះនិយាយតែសម្រាប់រដូវប្រាំងប៉ុណ្ណោះ ខណរដូវវស្សាយើងមានទឹកគ្រប់គ្រាន់ទៅហើយ។
– យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានឲ្យដឹងថា បរិមាណនៃអាងស្តុកទឹក ប្រព័ន្ធធារាសាស្ត្រទាំងអស់នោះមិនទាន់បំពេញបានគ្រប់គ្រាន់នូវតម្រូវការនៅទ្បើយទេ ដែលទាមទារឲ្យមានការអភិវឌ្ឍបន្ថែមទៀតទាំងបរិមាណ សំខាន់ការធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា៕


