ពិធីប្រកាសមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ជូននាយនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋានអង្គរក្ស

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារនាយកដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ជូននាយនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋានអង្គរក្ស ដែលត្រូវបានព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជាក្រសួងមហាផ្ទៃ ត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិ និងតែងតាំងមុខតំណែងដែលជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានអង្គរក្ស ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ទទួលបានជោគជ័យជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

– ឯកឧត្តម ក៏សូមលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ បន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អបន្ថែមទៀត ជាពិសេសការគោរពវិន័យ ក្រមសិលធម៌ វិជ្ជាជីវៈ៕

 

 

You might like