ប្រទេសកម្ពុជាចង់បាន ឱ្យអាម៉េរិកយោគយល់ខ្លាំងជាងមុន ពិសេសលើវិស័យពាណិជ្ជកម្ម

ភ្នំពេញ៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងនៅចំពោះមុខអ្នកកាសែតថា កម្ពុជា មិនរំពឹងអ្វីធំដុំពីរដ្ឋាភិបាលអាម៉េរិក ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើយ។ ក្នុងវេទិកាសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់រូបនេះ ដែលធ្លាប់សរសេរ និងអត្ថាធិប្បាយពីភូមិសាស្រ្តនយោបាយកាលនៅធ្វើជាអ្នកកាសែត អះអាងដូច្នេះថា៖«អ្វីដែលកម្ពុជាចង់បាន គឺបន្តទំំនាក់ទំនងសេដ្ឋកិច្ច គឺចង់ឱ្យសហរដ្ឋអាម៉េរិកយោគយល់កម្ពុជាខ្លាំងជាមុន ពិសេសនៅលើវិស័យពាណិជ្ជកម្ម»

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោក ហ្សង់ហ្វ្រង់ស័រ តាន់
លោក ហ្សង់ហ្វ្រង់ស័រ តាន់

បន្ថែមពីនេះ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានរំលេចពីការអនុវត្តគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា តែងគិតពីប្រយោជន៍អាម៉េរិកមុនគេ ពិសេសប្រយោជន៍សេដ្ឋកិច្ច និងប្រយោជន៍ពាណិជ្ជកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា យល់ច្បាស់ពីជម្រៅទឹកចិត្តត្រង់នេះរបស់មេដឹកនាំប្រទេសមហាអំណាចមួយនេះ ពីព្រោះថា គ្រប់ប្រទេសលើពិភពលោក តែងគិតពីផលប្រយោជន៍ជាតិរៀងៗខ្លួន។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោកសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

បន្ទាប់មក លោកសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតសម្រាប់កម្ពុជា គឺផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេស និងប្រជាជន ហើយកម្ពុជាអនុវត្តនយោបាយការបរទេសការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាព។ ជាមួយគ្នានេះ មន្រ្តីរាជរដ្ឋាភិបាលជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយរូបនេះ បានលើកយកប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មករម្លឹកថា កម្ពុជា គ្មានសត្រូវឡើយ គឺមានតែមិត្ត៕

តំបន់កំពង់ផែមួយក្នុងខេត្តព្រះសីហនុ

You might like