ព្រះសីហនុះ-មនុស្ស ២នាក់ជាអ្នករួមដំណើរក្នុងរថយន្តព្រូស បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយ រថយន្តម៉ាក TOYOTA PRIUS ពណ៌ ទឹកប្រាក់ ស្លា.កលេ.ខ ភ្នំពេញ 2 B C-6474 បើកបរពីទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ដ ១គ្រឿងទៀតមិនស្គាល់ម៉ាក ដែលកំពុងបើកបរស្របទិសគ្នា ។
– Joined the group គេហទំពរ័ (KTN) https://t.me/topnewsktn
និងទទួលបានពត៌មានថ្មី ទាន់ហេតុការណ៍ ដ៏ច្រើន ប្រចាំថ្ងៃ ! សូមអរគុណ!

– ករណីនេះកើតឡើង កាលពីយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លេីផ្លូវល្បឿនលឿន ចំណុចK139+900 ស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
– ក្រោយកើតហេតុ អ្នកបើកបររថយន្តព្រូស បានរត់គេចចេញពីកន្លែងកើតហេតុ។
– ករណីគ្រោះថ្នាក់ខាងលើបណ្ដាលឲ្យ :
ស្លាប់មនុស្ស ចំនួន ០២នាក់ ជនជាតិខ្មែរ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ) សាក.ស.ព ទាំង២នាក់ បានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុរងចាំប្រគល់ជូនក្រុមគ្រួសារ។
– ចំពោះរថយន្តខូចខាតចំនួន ០១គ្រឿង (ធ្ងន់) បានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីដោះស្រាយតាមនីតិវិធី។
– តាមការសន្និដ្ឋានរបស់សមត្ថកិច្ច : រថយន្ត PRIUS ទំនងជាបើកបរលឿន ទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក៕
