បញ្ជូនក្មេងទំនើង៩នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជយ័ ពាក់ព័ន្ធករណីកាន់កាប់ អាវុធ និង ជួញដូរគ្រឿងញៀន

បន្ទាយមានជ័យ៖ក្មេងទំនើង ៩នាក់ ពាក់ពន្ធ័ករណី កាន់កាប់ អាវុធ ( កាំបិត ពូថៅ )រួមនឹងវត្ថុតាង មានថ្នាំញៀន មួយចំនួន ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបង្ករសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជយ័ ហើយ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

រំលឹកថាះ- កាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាតរក្សាសន្តិសុខក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លុះដល់ចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញក្មេងទំនើងមួយក្រុមប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងខ្ទមទីតាំងខាងលើ។

– ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការត្រួតពិនិត្យ ឆែកឆេរ ទីតាំងរកឃើញមានគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១៧កូនថង់តូច និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ព្រមទាំងប្រមូលនូវវត្ថុតាងកាំបិតជាច្រើនដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជនសង្ស័យខាងលើ ជាលទ្ធផលវិជ្ជមាន(+)។

– លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរក្សាទុក ជួញដូរ និងប្រេីប្រាស់គ្រងញៀនពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

– លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយ មានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។បច្ចុប្បន្ន ៕

 

 

You might like