ហ្សេលេនស្គី សុខចិត្តចុះចេញពីតំណែង ឲ្យតែអ៊ុយក្រែនមានសន្តិភាព ឬចូលណាតូបាន

អន្តរជាតិះ- ថ្លែងក្នុងវេទិកា «អ៊ុយក្រែនឆ្នាំ២០២៥» កាលពីថ្ងៃអាទិត្យទី២៣ខែកុម្ភៈ ប្រមុខដឹកនាំទីក្រុងកៀវ លោក​ វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកបានត្រៀមចិត្តត្រៀមកាយរួចរាល់អស់ហើយ ដើម្បីចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែនទទួលបានសន្តិភាព ឬអាចចូលអង្គការណាតូបាន។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ឆ្លើយតបសំណួរអ្នកកាសែត លោកហ្សេលេនស្គីនិយាយថា «ខ្ញុំសុខចិត្តចុះចេញ ខ្ញុំគ្មានបំណងនៅកាន់តំណែងច្រើនឆ្នាំទៀតទេ។ បើអ្នកចង់ឲ្យខ្ញុំចេញពីកៅអីនេះ ខ្ញុំត្រៀមរួចជាស្រេច ប៉ុន្តែខ្ញុំក៏នឹងដោះដូរជាមួយសមាជិកភាពអង្គការណាតូផងដែរ»។

– ការបញ្ជាក់របស់លោក ហ្សេលេនស្គី កើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហៅគាត់ថា ជាជនផ្តាច់ដែលគ្មានការបោះឆ្នោត កាលពីដើមសប្តាហ៍មុន ហើយថែមទាំងចោទគាត់ថា បោកលុយអាមេរិក៣៥០ពាន់លានដុល្លារ យកទៅជះក្នុងសង្គ្រាមជាមួយរុស្ស៊ី ទាំងដែលមិនអាចឈ្នះផងដែរ។

– សូមជម្រាបថា លោកហ្សេលេនស្គី បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី២១ខែមេសាឆ្នាំ២០១៩ ដោយផ្តួលលោក Petro Poroshenko ក្នុងការបោះឆ្នោតជុំទី២ ដោយទទួលបានសំឡេង៧៣.២៣%ហើយក៏ចូលកាន់តំណែងនៅថ្ងៃទី២០ខែឧសភាឆ្នាំដដែលនោះ។

– ទោះបីជាយ៉ាងណាក៏ដោយ អាណត្តិរបស់លោកហ្សេលេនស្គី បានផុតកំណត់នៅខែឧសភាឆ្នាំ២០២៤ ខណៈក្រុមអ្នករិះគន់បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនរូបនេះថា កំពុងព្យាយាមអូសបន្លាយជម្លោះដើម្បីបន្តកាន់អំណាច។

– ជុំវិញរឿងនេះ ទីក្រុងមូស្គូបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនចាត់ទុកលោកហ្សេលេនស្គី ជាអ្នកតំណាងស្របច្បាប់របស់អ៊ុយក្រែនឡើយ ហើយថាគាត់ខ្វះអំណាចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយ៕

 

 

You might like