រថយន្តក្រុងដឹកភ្ញៀវទៅលេងក្រុងព្រះសីហនុ ជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ ហាមឃាត់ រថយន្តធំ

ព្រះសីហនុ-(ដំណឹងបឋម) រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍មកពីភ្នំពេញមួយគ្រឿង ចុះតាមផ្លូវចំណោតសង្កាត់លេខ២ ដែលជាផ្លូវ មានដាក់ រនាំងហាមឃាត់មិនអនុញ្ញាតិឲ្យឡានធំចូល បានបុករះប៉ះ និងរនាំងហាមឃាត់ រួមនិងរថយន្ត ,ម៉ូតូ អន្កដំណើរ បណ្តាលឲ្យមនុស្សម្នាក់របួសនិងខូចខាតរថយន្តនិងម៉ូតូ ភាគីម្ខាងទៀតផងដែរ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជនរងគ្រោះត្រូវបាន បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រថយន្តក្រុងនោះពាក់ស្លាកលេខ ភ្នំពេញ 3E 8740 ។

– គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោងជិតជាង ៩ព្រឹក ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥ ម្តុំចុះចំណោតសង្កាត់លេខ២ ក្រុងព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ ក៏បានឃាត់ខ្លួនអ្នកបើករថយន្តក្រុងផងដែរ ដើម្បីយកទៅដោះស្រាយតាមផ្លូវច្បាប់៕

 

 

You might like