ក្រុមហ៊ុន SpaceXរបស់មហាសេដ្ឋី អ៊ីឡុនម៉ាស មើលឃើញកម្ពុជា ជាគោលដៅវិនិយោគនៅឆ្នាំ២០២៥

ភ្នំពេញ៖ លោកស្រី រ៉េបេកា ហាន់ធឺ Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX–Starlink របស់មហាសេដ្ឋីលេខ១ អ៊ីឡុន ម៉ាស បានបង្ហាញពីបំណងស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា…។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោកស្រី រេប៊ីកា ហាន់ធឺ នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា  
លោកស្រី រេប៊ីកា ហាន់ធឺ នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា  

នៅក្នុងជំនួបពិភាក្សាទល់មុខគ្នាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាព លោកស្រី រ៉េបេកា ហាន់ធឺ បានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន SpaceX–Starlink នៅក្នុងឆ្នាំ២០២៥។ មិនបានបញ្ជាក់លម្អិតឡើយថា ក្រុមហ៊ុនខាងលើចង់វិនិយោគបែបណានៅប្រទេសកម្ពុជា តែនាយិការទីផ្សារក្រុមហ៊ុនខាងលើ បានអះអាងប្រាប់សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាថា គណៈប្រតិភូរបស់លោកស្រីនឹងមានជំនួបពិភាក្សាការងារជាបន្តទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា​ជាបន្តបន្ទាប់ទៀត។ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និង​រីករាយចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ​ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបានលើកទឹកចិត្តឱ្យលោកស្រី រ៉េបេកា ហាន់ធឺ ដែលជាតំណាងក្រុមហ៊ុន SpaceX–Starlink បន្តផ្សាភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា។ ព្រមពេលជាមួយគ្នា សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន៕

You might like