អន្តរជាតិះ- យោងតាមការចុះផ្សាយរបស់ Ukrinform កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៥ លោកប្រធានាធិបតី វ៉ា្លឌីមៀ ហ្សេលេនស្គី បាននិយាយថា មានប្រទេសចំនួន៤ ដែលបានជំទាស់នឹងអ៊ុយក្រែន ពាក់ព័ន្ធនឹងការចូលជាសមាជិកអង្គការណាតូ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ថ្លែងនៅក្នុងសន្និសីទរួមមួយនៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី លោក ហ្សេលេនស្គី បានលើកឡើងថា ប្រទេសទាំង៤ដែលប្រឆាំងសមាជិកភាពអ៊ុយក្រែននៅក្នុងណាតូ មានដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហុងគ្រី និងស្លូវ៉ាគី។
– យ៉ាងណាមិញ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ក្នុងករណីដែលអ៊ុយក្រែនមិនក្លាយជាសមាជិកណាតូ កងទ័ពខ្លាំង និងលទ្ធភាពនៃការដាក់ពង្រាយកងទ័ពពីប្រទេសផ្សេងៗអាចផ្តល់ការធានាសន្តិសុខប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុងកៀវ។
– មេដឹកនាំអ៊ុយក្រែន បាននិយាយថា៖ «បច្ចុប្បន្ន អឺរ៉ុប បណ្តាប្រទេសណាតូ សហរដ្ឋអាមេរិក ពិតជាអាចផ្តល់ក្តីសង្ឃឹមដល់អ៊ុយក្រែន ជំនឿលើការធានាសន្តិសុខរឹងមាំ។ ជំនឿដែលថាអ៊ុយក្រែននឹងក្លាយជាសមាជិកណាតូ។
– ទោះយ៉ាងណាក៏ដោយ យើងមិនបានឮការគាំទ្របែបនេះពីសហរដ្ឋអាមេរិកនៅថ្ងៃនេះទេ។ យើងដឹងថា ពួកគេ និងដៃគូអឺរ៉ុបមួយចំនួនទៀតមិនគាំទ្រសមាជិកភាពរបស់យើងនៅក្នុងអង្គការណាតូទេ។ ខ្ញុំគិតថា នេះជាគោលដៅសំខាន់របស់រុស្ស៊ី ហើយវាស្របតាមការចង់បានមួយនេះ។ មិនអ៊ីចឹងទេ វាត្រូវមានការធានាសន្តិសុខដែលអាចត្រូវបានដាក់ឲ្យដំណើរការ -កងទ័ពអ៊ុយក្រែនដ៏រឹងមាំ និងវត្តមានទាហានមកពីប្រទេសផ្សេងទៀត ដូចជា អឺរ៉ុប អាមេរិក ដៃគូរបស់យើង»។
– លោក ហ្សេលេនស្គី (រូបថត៖ Reuters)
លោកបានបន្ថែមថា បញ្ហានៃការដាក់ពង្រាយទ័ពអន្តរជាតិនៅអ៊ុយក្រែន ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdoğan។
– នៅក្នុងបរិបទនៃការធានាសន្តិសុខ និងកិច្ចចរចានាពេលខាងមុខ លោក ហ្សេលេនស្គី បានប្រាប់ថា អ៊ុយក្រែនមិនទទួលស្គាល់ឡើយនូវទឹកដីដែលត្រូវបានដណ្ដើមកាន់កាប់នៅក្នុងសង្គ្រាមថាជារបស់រុស្ស៊ីនោះទេ ដោយបន្ថែម៖ «ភាគខាងកើតរបស់យើង គ្រីមៀរបស់យើង និងទីក្រុង និងភូមិផ្សេងទៀតទាំងអស់មានសារៈសំខាន់សម្រាប់យើង»៕
