លើកនេះបើចៅក្រម-ព្រះរាជអាជ្ញាណាដែលធ្វើខុស ត្រូវបណ្តេញចេញ និងផ្អាកការងារ, ស្តីឱ្យ, ទម្លាក់ឋានៈ

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះរាជអាជ្ញា និងចៅក្រម២៤រូប នៅតាមតុលាការមួយចំនួន ត្រូវរងពិន័យផ្សេងៗគ្នា ដូចជា បណ្ដេញចេញពីការងារ ផ្អាកការងារ ស្តីបន្ទោស ទម្លាក់ឋានៈ និងមិនដំឡើងឋានៈឱ្យ ជាដើម។ សេចក្តីសម្រេចអំពីការដាក់ពិន័យនេះ ធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៨ ប្រព្រឹត្តទៅនៅព្រះបរមរាជវាំង ។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់គង់ប្រថាប់ជាព្រះអធិបតីដឹកនាំកិច្ចប្រជុំនេះ ជាមួយសមាជិក-សមាជិកា។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ដឹកនាំសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (រូបពីក្រសួងព័ត៌មាន)។ 
ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ដឹកនាំសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (រូបពីក្រសួងព័ត៌មាន)។ 

ក្នុងចំណោមចៅក្រម-ព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារងទាំង២៤រូប មានតែ១រូបប៉ុណ្ណោះ ដែលជាព្រះរាជអាជ្ញារង ត្រូវទទួលចំណាត់ការធ្ងន់ធ្ងរជាងគេ គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពុំបានបង្ហាញជាក់លាក់នោះទេថា អ្នកដែលត្រូវបានបណ្តេញចេញ និងអ្នកដែលរងពិន័យផ្សេងទៀត ប្រព្រឹត្តខុសរឿងអ្វី។

អគារសាលាយុត្តិធម្មដែលមានតុលាការភ្នំពេញ និងសាលាឧទ្ធរណ៍នៅជាមួយគ្នា។
អគារសាលាយុត្តិធម្មដែលមានតុលាការភ្នំពេញ និងសាលាឧទ្ធរណ៍នៅជាមួយគ្នា។

សេចក្តីប្រកាសព័ត៌មាន ក៏ពុំបានញែកឱ្យដាច់ពីគ្នាដែរថា ក្នុងចំណោមអ្នក២៣រូបទៀតនោះ ចៅក្រមរូបណា រងពិន័យអ្វី ហើយព្រះរាជអាជ្ញារូបណា រងពិន័យអ្វី តែនិយាយបញ្ចូលគ្នាតែម្តង រួមមាន៖ ១នាក់ ត្រូវផ្អាកការងារ៦ខែ, ១នាក់ ត្រូវទម្លាក់ឋានន្តរស័ក្តិ, ៣នាក់ មិនអាចឡើងឋានន្តរស័ក្តិក្នុងអំឡុង២ឆ្នាំ, ៤នាក់ រងការស្តីបន្ទោសដោយផ្ទាល់មាត់, ១១នាក់ រងការស្តីបន្ទោសតាមរយៈលិខិត, ៣នាក់ ត្រូវផ្លាស់ប្តូរដោយបង្ខំឱ្យទៅកាន់តុលាការផ្សេង។

សាលវនាការក្នុងតុលាការមួយ (រូបពីគេហទំព័រ៖ CPP)
សាលវនាការក្នុងតុលាការមួយ (រូបពីគេហទំព័រ៖ CPP)

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នមើលការខុសត្រូវលើព្រះរាជអាជ្ញា និងចៅក្រម ហើយស្ថាប័នជាន់ខ្ពស់នេះហើយ ដែលមានសិទ្ធិដាក់ពិន័យលើព្រះរាជអាជ្ញា និងចៅក្រម។ ព្រះមហាក្សត្រ ទ្រង់គង់ជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងមានសមាជិក-សមាជិកា១១រូប ដូចជា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង ប្រធានមហាអយ្យការអមតុលាការកំពូល ជាដើម៕

លោក ជីវ កេង ស្ថិតក្នុងសន្និបាតបូកសរុបការងាររបស់តុលាការកំពូល និងអយ្យការអមតុលាការកំពូល កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥។
លោក ជីវ កេង ស្ថិតក្នុងសន្និបាតបូកសរុបការងាររបស់តុលាការកំពូល និងអយ្យការអមតុលាការកំពូល កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥។
លោកស្រី ជា លាង ស្ថិតក្នុងសន្និបាតបូកសរុបការងាររបស់តុលាការកំពូល និងអយ្យការអមតុលាការកំពូល កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥។
លោកស្រី ជា លាង ស្ថិតក្នុងសន្និបាតបូកសរុបការងាររបស់តុលាការកំពូល និងអយ្យការអមតុលាការកំពូល កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥។
រូបគំនូរតំណាងអំពីការបើកសវនាការជំនុំជម្រះក្តី
រូបគំនូរតំណាងអំពីការបើកសវនាការជំនុំជម្រះក្តី
រូបជញ្ជីងស្មើ តំណាងភាពមិនលម្លៀងក្នុងប្រព័ន្ធយុត្តិធម៌។
រូបជញ្ជីងស្មើ តំណាងភាពមិនលម្លៀងក្នុងប្រព័ន្ធយុត្តិធម៌។

You might like