អន្តរជាតិះ – ក្រុមមន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់អ្នកដំណើរ ៧នាក់ នៅលើរថយន្តក្រុងដែលធ្វើដំណើរទៅទីក្រុង Lahore ក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីល្ងាចថ្ងៃអង្គារ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការវាយប្រហារបានកើតឡើងនៅទីក្រុង Barkhan ភាគនិរតីតំបន់ Balochistan ។ ខេត្តស្ថិតនៅជាប់ព្រំដែនអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ គឺជាសមរភូមិដ៏សំខាន់ដែលប្រយុទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍របស់ប៉ាគីស្ថានប្រឆាំងនឹងក្រុមបះបោរបំបែកខ្លួន ដែលចង់បានស្វ័យភាព និងចំណែកនៃធនធានធម្មជាតិកាន់តែច្រើនក្នុងតំបន់។
– មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Waqar Khurshid Alam បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមខ្មាន់កាំភ្លើងដែលមានគ្នាប្រហែល ៤០នាក់ បានបញ្ឈប់ឡានក្រុង និងរថយន្តជាច្រើនគ្រឿង ដោយពិនិត្យមើលអត្តសញ្ញាណប័ណ្ណជាតិ បន្ទាប់មកបង្ខំឱ្យអ្នកដំណើរ ០៧នាក់ ចេញពីឡានក្រុង និងបាញ់សម្លាប់ពួកគេ។
លោកបាននិយាយថា ជនរងគ្រោះទាំងនោះមកពីខេត្ត Punjab។
– ជំនួយការស្នងការប្រចាំតំបន់លោក Khadim Hussain បាននិយាយថា ការសម្លាប់នេះបានកើតឡើងនៅលើផ្លូវហាយវ៉េដែលតភ្ជាប់ទីក្រុង Barkhan ទៅកាន់ទីក្រុងភាគខាងត្បូង Dera Ghaza Khan ក្នុងរដ្ឋ Punjab។
– គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ហើយមូលហេតុនៅពីក្រោយការសម្លាប់នេះនៅមិនទាន់ដឹងច្បាស់។ ក្រុមមន្ត្រីបានប្រាប់សារព័ត៌មានរ៉យទ័រថា តំបន់នេះត្រូវបានបិទខ្ទប់ ប៉ុន្តែក្រុមខ្មាន់កាំភ្លើងនោះបានរត់គេចខ្លួនមុនបាត់ទៅហើយឋ៕
