កំលាំង​នគរ​បាល នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ​ចាប់ខ្លួនមុខសញ្ញា​គ្រឿងញៀន​១១នាក់​ ដកហូតវត្ថុតាង​បានមួ​យចំនួន

កំពង់ស្ពឺ៖ កាលពីថៃ្ង​ទី១៨​ ខែកុម្ភះ​ ២០២៥ កម្លាំង អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ​ បានបេីក​​យុទ្ធនាការ​បង្រ្កាប​គ្រឿងញៀន​ ស្រាវជ្រាវចាប់មុខស​ញ្ញា​សង្ស័យ​ពាក់ព័ន្ធនិងគ្រឿងញៀនបានចំនួន១១នាក់ នៅចំណុចភូមិត្រពាំងធំ​ ឃុំយុទ្ធសាមគ្គី​ និងចំនុចភូមិព្រៃអន្សែ​ ឃុំជម្ពូព្រឹក្ស​ ស្រុកសាមគ្គីមុនីជ័យ ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ជនសង្សយ័ទាំង១១នាក់មានះ
​១.ឈ្មោះ​ ​ ម៉ន​ ធារ៉ា​ ភេទប្រុស​ អាយុ២៦ឆ្នាំ
​ ភូមិព្រៃសំពោង​ ឃុំខ្ទុងក្រាំង​ ស្រុកសំរោងទង
២.ឈ្មោះ​​ យឹម​ រ៉ុន​ ភេទប្រុស​ អាយុ៣១ឆ្នាំ​
​ ភូមិត្រពាំងតាមាន់​ ឃុំព្នាយ​ ស្រុកសំរោងទង
៣.ឈ្មោះ​ ធី​ វណ្ណដេត​​​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​
​ ភូមិជំពូព្រឹក្ស​ ឃុំជំពូព្រឹក្ស​ សាមគ្គីមុនីជ័យ
៤.ឈ្មោះ​ វុទ្ធ​ វង្ស​ ភេទប្រុស​ អាយុ២២ឆ្នាំ
​ ​ ភូមិ​ជំពូព្រឹក្ស​ ឃុំជំពូព្រឹក្ស​ សាមគ្គីមុនីជ័យ
៥.ឈ្មោះ​ ឈុំ​ សំនៀង​ ភេទប្រុស​ អាយុ២៧ឆ្នាំ​
​ ភូមិត្រពាំងតាមាន់​ ឃុំព្នាយ​ ស្រុុកសំរោងទង
៦.ឈ្មោះ​ សយ​ ជីប​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​
​ ភូមិត្រពាំងមាន់​ ឃុំព្នាយ​ ស្រុកសំរោងទង
៧.ឈ្មោះ​ អ៊ុត​ ថុល​ ភេទប្រុស​ អាយុ៣១ឆ្នាំ​
​ ភូមិព្រៃអន្សែ​ ឃុំជំពូព្រឹក្ស​ សាមគ្គីមុនីជ័យ
៨.ឈ្មោះ​ សៀន​ ចិត្រា​ ភេទប្រុស​ អាយុ២៥ឆ្នាំ
៩.ឈ្មោះ​ លៀង​ ពៅ​ ភេទប្រុស​ អាយុ២៦ឆ្នាំ
១០.ឈ្មោះ​ លៀង​ ផល្លា​ ភេទប្រុស​ អាយុ២៩ឆ្នាំ
១១.ឈ្មោះ​ មួន​ ណាឃីម​ ភេទប្រុស​ អាយុ២៥​ អ្នកទាំង៤រស់នៅភូមិរូង​ ឃុំយុទ្ធសាមគ្គី​ ស្រុកសាមគ្គីមុនីជ័យ​ ។
​ ដកហូតវត្ថុតាងៈ
​-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់(១មធ្យម៣តូច)
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន​ ចំនួន១គ្រឿង
-ម៉ូតូ៤គ្រឿង
-ទូរស័ព្ទ៤គ្រឿង
-កាំបិតផ្គាក់១ដេីម
-ដំបងទីបដែកចំនួន១ដេីម
-ចំពាមកៅស៊ូចំនួន២
-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
​ចំពោះមុខសញ្ញា​សង្ស័យ​រួមជាមួយ​វត្ថុតាង​ ជំនាញ​បានអនុវត្ដ​នីតិវិធី​ ក​សាងសំណុំរឿង​ចាត់ការតាមនីតិវិធី៕

 

 

You might like