អន្តរជាតិះ- មនុស្សសរុបចំនួន ១៨ នាក់ បានរងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិ Toronto Pearson ប្រទេសកាណាដា កាលពីរសៀលថ្ងៃចន្ទ ។
– ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ រសៀលថ្ងៃចន្ទ នៅប្រទេសកាណាដា។ ខណជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងការថតសំឡេងមួយដែលត្រូវបានពិនិត្យដោយ CP24 ភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស គេឮពីឡុតនិយាយថា យន្តហោះក្រឡាប់ក្បាលចុះក្រោម និងឆេះ ។
– ទោះជាយ៉ាងណា ការធ្លាក់នេះ ត្រូវបានគេសន្និដ្ឋានបឋមថា មកពីបញ្ហាអាកាសធាតុ ពោលគឺមានព្រិលធ្លាក់ ក្នុងគន្លងផ្លូវយន្តហោះ ។
– ការចេញ-ចូល ក្នុងអាកាសយានដ្ឋាន ទាំងអស់ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីការធ្លាក់នេះ។
– ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអាកាសយានដ្ឋាន Greater Toronto បានបញ្ជាក់ថា ជើងហោះហើរចូល និងចេញពីអាកាសយានដ្ឋានបើកឡើងវិញនៅម៉ោង ៥ ល្ងាច ថ្ងៃដដែល ៕
(យន្តហោះផ្ងា ជើងឡើងលើ )
