ចាប់ខ្លួន បុរសម្នាក់វាយសម្លាប់ស្ត្រី សង្សា ក្រោយបែក ការ ថាខ្លួនមានប្រពន្ធហើយ នៅស្រុកឈូក ខេត្តកំពត

កំពតះ- បុរសម្នាក់ដែលវាយសម្លាប់ សង្សានៅខេត្តកំពត ហើយគេចខ្លួនមកសំងំលាក់ខ្លួននៅខេត្តតាកែវ ត្រូវចាប់ខ្លួន បាន នៅរសៀលថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ២០២៥ ។

សូមរំលឹកថា ជនរងគ្រោះ ជាស្ត្រីឈ្មោះ អឹម ទូច អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន សង្សា ចិត្តខ្មៅវាយសម្លាប់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង១២និង១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លុះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើមានឈ្មោះ ភុំ បុត្រ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

– ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃកើតហេតុខ្លួនបានទៅដេកជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានដឹងថា ខ្លួនមានប្រពន្ធ ទើបឈានដល់ការឈ្លោះប្រកែកគ្នា ហើយខ្លួនយកដំបងវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ រួចខ្លួនប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន។

– សម្ភារៈបាត់បង់ រួមមាន ទូរស័ព្ទដៃចំនួន២គ្រឿង ក្រវិលមាស ទម្ងន់១ជីចិញ្ចៀនមាសទម្ងន់២ជី ខ្សែដៃប្លាទីន១តម្លឹង និងខ្សែ ក ប្លាទីន ទម្ងន់៣ជី។

– បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

 

 

You might like