ជនសង្សយ័ច្របាច់ក ប្រពន្ធស្លាប់នៅ ភ្នំពេញ ត្រូវចាប់ខ្លួនបាននៅ ខេត្តព្រះសីហនុ

ភ្នំពេញះ- ជនដៃដល់ដែលច្របាច់កសង្សាររហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលតាមចាប់បាននៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥នេះហើយ។

ប្រតិបត្តិការនេះ – បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រោយការចាប់ខ្លួន, នៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាល ដឹកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត។

– សូមបញ្ជាក់ថា ជនរងគ្រោះជាស្រ្តីកម្មកររោងចក្រម្នាក់ត្រូវបាន ស្លាប់ដោយឃាតកប្រើខ្សែរឹត ក សម្លាប់នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសាកសពមានសភាពហើមស្អុយទៅហើយ។

– ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានគេសង្ស័យថាជាអំពើឃាតកម្ម។

– ជនរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល (ខេមបូឌា) មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ៕

 

You might like