អន្តរជាតិះ- អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា ការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ គឺជាជោគជ័យមួយ។
– ការលើកឡើងរបស់អគ្គលេខាធិការអង្គការណាតូរូបនេះ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអង្គការណាតូ នៅទីក្រុងប្រ៊ុចសែល។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Rutte បានកត់សម្គាល់ថា នេះជាការហៅទូរស័ព្ទដែលបង្ហាញពីជោគជ័យមួយ។ យើងទាំងអស់គ្នាចង់បានសន្តិភាពនៅអ៊ុយក្រែន ។
– លោក Rutte បានរំលឹកឡើងវិញថា វាចាំបាច់ដើម្បីធានាថា អ៊ុយក្រែន ស្ថិតក្នុងទីតាំងចរចាល្អបំផុត។
– លោក បានបន្ថែមថា វាសំខាន់ណាស់ដែលសន្តិភាពស្ថិតស្ថេរ។ ប្រមុខណាតូ ក៏បានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តនឹងពិភាក្សាអំពីបញ្ហានេះក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ។
– គួរបញ្ជាក់ថា លោក ពូទីន និងលោក ត្រាំ បានធ្វើការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ១២ ខែកុម្ភៈ។ មេដឹកនាំទាំង ២ បានពិភាក្សាអំពីបញ្ហានៃការបញ្ឈប់អរិភាពនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួនទៀត ហើយយល់ព្រមបន្តទំនាក់ទំនង និងរៀបចំកិច្ចប្រជុំទល់មុខគ្នាឆាប់ៗនេះ ៕

