អន្តរជាតិះ- Manchester City បានរងបរាជ័យក្នុងផ្ទះ ៣-២ នាយប់មិញនេះ ក្រោមថ្វីជើងរបស់ក្រុមការពារតំណែងជើងឯក Real Madrid ពីការប្រកួតជើងទី១ នៃវគ្គជម្រុះប្រជែងកៅអីវគ្គ ១៦ក្រុមពានអឺរ៉ុប UEFA Champions League 2024-25។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងប្រកួតនោះដែរ Jude Bellingham ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៩០+២ និងជាគ្រាប់ទី៣ របស់កីឡាករអង់គ្លេសរូបនេះដែរ ក្នុងពានអឺរ៉ុប UCL រដូវកាលនេះ បន្ទាប់ពីមិត្តរួមក្រុម Mbappe និង Diaz រកបានម្នាក់ ១គ្រាប់ ដ្បិត Haaland ជាអ្នករកបានគ្រាប់នាំមុខឱ្យ City តាំងពីនាទីទី១៩ និងប៉េណាល់ទីគ្រាប់ទី២ នៅនាទី៨០។
– លទ្ធផលនេះមានន័យថាក្រុមមេឃខៀវ ត្រូវរង់ចាំប្រកួតកាត់សេចក្តីជើងទី២ ទៀតនៅទឹកដីអេស្ប៉ាញ នារាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋាន Santiago Bernabeu ដ្បិតជំពាក់ ១គ្រាប់នៅកីឡដ្ឋាន Etihad របស់ខ្លួន៕
