ស្វាយរៀង៖ – បុរសម្នាក់ដែល គេស្គាល់ថា ជាពេទ្យសត្វ បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយ រថយន្ត ម៉ាកHYUNDAI រ៉ាជែងខ្វះការ ប្រុងប្រយ័ត្ន បុកម៉ូតូ ដែលបើកបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងនៅក្រុងបាវិត។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ លើផ្លូវក្រាលកៅស៊ូ លេខ៣១៦B១ស្ថិតក្នុងភូមិថ្នល់កែងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
– សមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ អ៊ុង សែម ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ ពេទ្យសត្វ មានទីលំនៅភូមិ ច្រកឬស្សី សង្កាត់ បាទី ក្រុងបាវិត ខេត្តស្វាយរៀង បើកម៉ូតូម៉ាក Viston ពណ៌ស គ្មានស្លាកលេខខូចខាតយ៉ាងដំណំ។
– ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្ត រត់គេចខ្លួន។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្ត ០១ គ្រឿងម៉ាកHYUNDAI ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-1931 បើកបរ ពីជើងទៅ ត្បូង ផ្លូវក្រាលកៅស៊ូ លេខ៣១៦B១ បើកវ៉ាជែងខ្វះការ ប្រុងប្រយ័ត្នបុកម៉ូតូមួយគ្រឿង ម៉ាក Vistonពណ៌ស គ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញបណ្តាលឲ្យមានជនរងគ្រោះស្លាប់។
– វត្ថុតាងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមកយករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការតាមច្បាប់។ រីឯសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

