ព្រះសីហនុះ- -រថយន្តដឹកឥវ៉ានបញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ មួយគ្រឿងត្រូវបានអគ្គីភយ័ ឆាបឆេះ ខូចអស់ទាំងស្រុង ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ លើដងផ្លូវជាតិលេខ៤ ។
– ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោងជាង ២រំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកបើកបររថយន្ត មានឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បាននិយាយថាមូលហេតុ តាមការបញ្ជាក់ពីអ្នកបើកបររថយន្តខាងលើបណ្ដាលមកពីការឆ្លងប្រព័ន្ធភ្លើងនៅក្នុងរថយន្តពេលកំពុងបើកបរ។
– ករណីអគ្គិភ័យខាងលើបានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់សីលា ចំនួន០១គ្រឿង បានប្រើប្រាស់ទឹកអស់០៥ឡាន។
សមត្ថកិច្ចប្រាប់បន្ថែមថា ក្រៅពីខូចខាតសម្ភារៈក្នុងរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់ទេ៕


