អន្តរជាតិះ- មេដឹកនាំ លោកស្រី Claudia Sheinbaum បាននិយាយថា សហរដ្ឋអាមេរិក និរទេសជនអន្តោប្រវេសន៍ជិត ១១,០០០ នាក់ទៅកាន់ប្រទេសម៉ិកស៊ិក ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងផ្លូវការ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកស្រី បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា អ្នកដែលនិរទេសគឺជាជនជាតិម៉ិកស៊ិក ៨,៤២៥ នាក់ និងមនុស្ស ២,៥៣៩ នាក់មកពីប្រទេសផ្សេងទៀត។
– យោងតាម ប្រធានាធិបតីម៉ិកស៊ិក បានឲ្យដឹងថា ជើងហោះហើរកំពុងរៀបចំ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស។
– លោកស្រី Sheinbaum បានបន្ថែមថា នេះគឺជាការស្ម័គ្រចិត្ត។ យើងនឹងផ្តល់ការគាំទ្រដើម្បីឱ្យពួកគេអាចទៅកាន់ប្រទេសដើមរបស់ពួកគេវិញ។
– ទន្ទឹមនោះ មេដឹកនាំម៉ិកស៊ិក ក៏បានលើកឡើងផងដែរថា ជនអន្តោរប្រវេសន៍ទាំងអស់ត្រូវគេសម្ភាសនៅពេលត្រឡប់មកវិញពីសហរដ្ឋអាមេរិក ដើម្បីចង់ដឹងថាតើមានការរំលោភសិទ្ធិរបស់ពួកគេ ឬយ៉ាងណា។
– គួរបញ្ជាក់ថា លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ នៅថ្ងៃទី ២០ ខែមករា ដោយប្រកាសភាពអាសន្នជាតិនៅតាមព្រំដែនជាមួយម៉ិកស៊ិក ៕
