មនុស្ស ៣ នាក់បានស្លាប់ និង រថយន្ដពីរគ្រឿងខូចខាតធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍នៅចំណោត យាយម៉ៅ ពេជ្រនិល

កំពង់ស្ពឺ​-មនុស្ស ៣ នាក់បានស្លាប់ (ប្រុស) ដោយគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើង មកពី រថយន្ត ស្ទូចរេចង្កូត ទៅបុក ប៉ះ រថយន្តមួយទៀត កំពុងចុះចំណោត លោកយាយម៉ៅ ពេជ្រនិល ។

– ករណីនេះកើតឡើង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចចុះចំ​ណោត ភូមិទី៦ ឃុំយា​យម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សមត្ថកិច្ច ចរាចរណ៍ ស្រុកភ្នំស្រួចបានឲ្យដឹងថារថយន្ត១​គ្រឿង ម៉ាក HY​UNDAI ពណ៌ស បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ​៤៨​ឆ្នាំ (ស្លាប់)ភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាង​លិច មកដល់ចំណុចខា​ងលើ បានបុករថយន្ត០១គ្រឿង ម៉ាក ISUZU ពណ៌​ស បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ(ស្លាប់) រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង អ្នករួមដំណើរ១នាក់(ស្លាប់) ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដា​លឲ្យគ្រោះថ្នាក់មនុស្ស និងខូចខា​តទ្រព្យសម្បត្ដិ​ស្លាប់​០៣នាក់​ ប្រុស និងខូចខាតរថយន្ត២គ្រឿងធ្ងន់។

– យោងតាមការពិនិត្យកន្លែងកើតហេតុសន្និដ្ឋាន​ដោយជំនាញ​ថា​បណ្ដាល​មក​ពី​អ្នកបេីកបររថយន្ដស្ទួចរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំ​ណោត ទេីបបណ្ដាលអោយ​បុកគ្នា​តែម្ដង​ រីឯ​វត្ថុតាងរថ​យ​ន្ដទាំង២គ្រឿងសមត្ថកិច្ចបានស្ទួច​យកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិ​ធី​៕

 

You might like