បុរសម្នាក់បាញ់សម្លាប់ឪពុកក្មេកនិងម្តាយក្មេក ចំណែកប្រពន្ឋនិងបងថ្លៃរបួសធ្ងន់ ធ្វើសកម្មភាពរួចហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ត្បូងឃ្មុំ)៖ កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បុរសម្នាក់បានធ្វើសកម្មភាពយកកាំភ្លើង AK បាញ់ប្រហារឪពុកក្មេក និងម្ដាយក្មេកបណ្ដាលឲ្យស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម, ចំណែកប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងមានប្រជាការពារម្នាក់ទៀតក៏រងរបួសធ្ងន់ដែល ក្រោយធ្វើកម្មភាពរួចបាញ់ជនសង្ស័យក៏សម្លាប់ខ្លួនឯងតាមក្រោយ។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ចំពោះការបាញ់ប្រហារដែលបង្កឡើងដោយខ្មាន់កាំភ្លើងជាមន្ដ្រីអាវុធហត្ថនេះ ឈ្មោះ ហ៉ីង សុវណ្ណរិទ្ធ បានបណ្ដាលឲ្យឪពុកក្មេកស្លាប់ ម្ដាយក្មេកស្លាប់, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនតាមក្រោយ។ សរុបហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់។

យ៉ាងណាមិញ ដើមចមដែលនាំឲ្យមានការហេតុការណ៍បាញ់ប្រហារខាងលើនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅពេលកំពុងធ្វើការសួរនាំអ្នកពាក់ព័ន្ធ និងស្រាវជ្រាវនៅទីតាំងកើតហេតុ ក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់នៅឡើយ។

You might like