អន្តរជាតិះ- លោក Mizuhara Ippei អតីតអ្នកបកប្រែអោយកីឡាករ Ohtani Shohei នៃ Major League Baseball ត្រូវបានកាត់ទោសឱ្យជាប់គុក ៤ ឆ្នាំ ៩ ខែ ខណដែលគាត់បានសារភាពកំហុសកាលពីឆ្នាំមុនក្នុងការលួចលុយរាប់លានដុល្លារពីកំពូលតារា Los Angeles Dodgers ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Mizuhara ត្រូវបានកាត់ទោសនៅតុលាការសហព័ន្ធក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃព្រហស្បតិ៍។
– ព្រះរាជអាជ្ញាបានចោទប្រកាន់គាត់ពីបទក្លែងបន្លំធនាគារ និងដាក់លិខិតប្រកាសពន្ធមិនពិត។ ពួកគេនិយាយថាគាត់បានផ្ទេរប្រាក់ជិត ១៧លានដុល្លារដោយខុសច្បាប់ពីគណនីធនាគាររបស់ Ohtani ក្នុងពេលដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែមិថុនា ដែលលោក Mizuhara បានទទួលស្គាល់ចំពោះការចោទប្រកាន់នេះ។ យ៉ាងណាក៏ដោយមេធាវីរបស់លោកបានស្នើឲ្យមានការកាត់ទោសមួយឆ្នាំកន្លះ។
– លោក Mizuhara បានដាក់លិខិតមួយច្បាប់ទៅតុលាការកាលពីខែមុនដោយសុំឲ្យមាន«សេចក្ដីមេត្តាករុណាបន្តិចលើការសម្រេចទោសនោះ ដោយលោកលើកទ្បើងថា កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយបានចាប់ផ្តើមពីការញៀននឹងល្បែងភ្នាល់ ដោយសារតែគាត់អស់សង្ឃឹមនឹងបញ្ហាខ្វះខាតលុយ។ ប៉ុន្តែព្រះរាជអាជ្ញាបានអះអាងថា សកម្មភាពរបស់គាត់មិនមែនដោយសារការញៀនល្បែងទេ ប៉ុន្តែដោយសារការលោភលន់៕
