Spurs ចុះកិច្ចសន្យាខ្ចីជើង​ខ្សែ​ប្រយុទ្ធម្នាក់ពី Bayern Munich ​

កីឡាះ- ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបារាំងអាយុក្រោម ២១ ឆ្នាំ Mathys Tel ពី Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កីឡាករវ័យ 19 ឆ្នាំត្រូវបានគេរាយការណ៍ថាបានបដិសេធ Spurs កាលពីដើមខែនេះ ប៉ុន្តែឥឡូវនេះ​បានយល់ព្រមផ្លាស់ទៅក្លិបអង់គ្លេសមួយនេះ​ ដោយ Tottenham មានជម្រើសក្នុងការទិញ​នៅរដូវក្តៅក្នុងតម្លៃ ៤៥ លានផោន។

– ​Tel បានបង្ហាញខ្លួន ៨៣ ប្រកួតឱ្យ Bayern ចាប់តាំងពីផ្ទេរពីក្លឹបបារាំង Rennes ក្នុងឆ្នាំ ២០២២ ដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ ដង៕

 

You might like