សមត្ថកិច្ច កោះហៅបុគ្គលតាំងខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សុីសាមុត ចាប់ជាតិ ឱ្យចូលបំភ្លឺ

ភ្នំពេញ ៖- នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅឈ្មោះ ពេជ ពិសិដ្ឋ ដែលតាំងខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សុីសាមុត ចាប់ជាតិ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម នៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខនេះ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នេះបើតាមលិខិតកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

– ក្នុងលិខិតកោះហៅ របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមអញ្ជើញ៖ ឈ្មោះ ពេជ ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៧៩៣១៧០(០១) ដែលមានអាសយដ្ឋានស្ថិតនៅ ផ្ទះ១០១អី៣ហ្សិត ផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

– ដើម្បី ៖ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញសង្គម។

– ទីកន្លែង ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគារ (L) ជាន់ទី០១ ក្រសួងមហាផ្ទៃ។

– កាលបរិច្ឆេទ ៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៩:០០ នាទីព្រឹក ៕

 

 

You might like