ត្រាំ ផ្អាកយកពន្ធលើម៉ិកស៊ិកនិងកាណាដា ៣០ថ្ងៃសិន

អន្តរជាតិះ- បន្ទាប់ពីប្រកាសចាត់វិធានការសេដ្ឋកិច្ចធ្វើឲ្យផ្អើលពិភពលោកមក ពេលនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចផ្អាកយកពន្ធលើប្រទេសម៉ិកស៊ិកនិងកាណាដា រយៈពេល៣០ថ្ងៃសិន។

– Joined the group គេហទំពរ័ (KTN) https://t.me/topnewsktn
និងទទួលបានពត៌មានថ្មី ទាន់ហេតុការណ៍ ដ៏ច្រើន ប្រចាំថ្ងៃ ! សូមអរគុណ!

– ការសម្រេចចិត្តរបស់ប្រមុខសេតវិមានរូបនេះ កើតឡើងបន្ទាប់ពីលោកបានពិភាក្សាជាមួយមេដឹកនាំប្រទេសទាំងពីរ ស្តីពីការរឹតបន្តឹងព្រំដែន។ សេចក្តីប្រកាសនេះទៀតសោត កើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ ដាក់ពន្ធ២៥% លើទំនិញពីម៉ិកស៊ិកនិងកាណាដា ដោយលើកឡើងពីក្តីបារម្ភអំពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន។

– ក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ លោក ត្រាំ សរសេរថា លោកបានសន្ទនាជាមួយប្រធានាធិបតីម៉ិកស៊ិកអ្នកស្រី Claudia Sheinbaum Pardo ហើយក្នុងអំឡុងពេលនោះ អ្នកស្រីបានយល់ព្រមដាក់ពង្រាយកងទ័ព ១០ ០០០នាក់ទៅព្រំដែនភាគខាងជើង។ កងទ័ពទាំងនោះ នឹងជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់និងគ្រឿងញៀន Fentanyl ​មិនឲ្យចូលមកសហរដ្ឋអាមេរិក។

– និយាយពីកាណាដាវិញ លោកត្រាំ ក៏ផ្អាកយកពន្ធ២៥%រយៈពេល៣០ថ្ងៃសិនដែរ បន្ទាប់ពីសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី Justin Trudeau។

– ជាផ្នែកនៃកិច្ចព្រមព្រៀងរវាងមេដឹកនាំទាំងពីរ, លោក Trudeau បានឯកភាពអនុវត្តវិធានការសន្តិសុខនៅតាមព្រំដែនឲ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន។ កិច្ច​ព្រម​ព្រៀង​នេះក៏​រួម​បញ្ចូល​ទាំង​ការ​ចំណាយប្រាក់ ១.៣ លាន​ដុល្លារ​និងបញ្ជូន​ទាហាន​បន្ថែមដើម្បីពង្រឹង​សន្តិសុខ​ព្រំដែន ដូចដែលលោកត្រាំ ឯកភាពជាមួយប្រធានាធិបតីម៉ិកស៊ិកដែរ។

– ទម្រាំឈានដល់កិច្ចព្រមព្រៀង លោកត្រាំ បានគំរាមរួចទៅហើយឲ្យកាណាដា ចូលរួមជាមួយសហរដ្ឋអាមេរិកមកក្នុងនាមជារដ្ឋទី៥១មក បើពួកគេមិនចង់បង់ពន្ធ។

– នៅដើមឆ្នាំនេះ លោក ត្រាំ បានបង្ហាញគំនិតចង់ដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១របស់អាមេរិក ដោយប្រើការបង្ខិត​បង្ខំ​ផ្នែក​សេដ្ឋកិច្ច​ ដើម្បីសម្រេចបំណងនេះ។ លោកត្អូញត្អែរជាយូរមកហើយអំពីអតិរេកពាណិជ្ជកម្មរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ហើយ​បានប្រាប់អ្នកកាសែត​ថា ព្រំដែនគ្រាន់​តែ​ជា «បន្ទាត់ដែលគូរដោយសិប្បនិម្មិត» ប៉ុណ្ណោះ៕

 

 

You might like