ភ្នំពេញៈ- ស្ត្រី សំអាងការ ម្នាក់ជិះម៉ូតូជ្រុលទៅកៀរនិងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលនិងផ្លូវស្លាប់នៅកន្លែងកើតហេតុ កាលពីវេលា ម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែកុម្ភៈឆ្នាំ ២០២៥ តាមបណ្តោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សពជនរងគ្រោះមានឈ្មោះ ចា សុខភាព ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ សំអាងការ ស្នាក់នៅ ភូមិកណ្តាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោចុះមកធ្វើការវាស់វែងរួចប្រគល់សព ជនរងគ្រោះ និងម៉ូតូឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

