អន្តរជាតិះ- គុណភាពខ្យល់ក្នុងប្រទេសថៃ នៅតែបន្តអាប់អួរក្នុងកម្រិតគ្មានសុវត្ថិភាព ស្របពេលផ្សែងពុលដ៏គ្រោះថ្នាក់ កំពុងគ្របដណ្តប់លើខេត្តចំនួន៦៤ក្នុងចំណោមខេត្តទាំង៧៧។
– ក្នុងចំណោមខេត្តទាំង៦៤នោះ មានខេត្តចំនួន១៧ដែលឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ ដោយបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (Gistda) កាលពីថ្ងៃអាទិត្យទី២ខែកុម្ភៈឆ្នាំ២០២៥, Sing Buri ជាខេត្តមានផ្សែងពុលខ្លាំងជាងគេបំផុតក្នុងកម្រិតពណ៌ក្រហម ពោលគឺ PM2.5 បានឈានដល់ ៩៥.៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប សម្រាប់រយៈពេល២៤ម៉ោង។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រៅពី Sing Buri, ខេត្ត១៦ទៀតដែលត្រូវគ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់មានដូចជា៖
Si Sa Ket
Yasothon
Ubon Ratchathani
Trat
Lop Buri
Saraburi
Ang Thong
Kalasin
Roi Et
Surin
Chai Nat
Chachoengsao
Nong Khai
Samut Songkhram
Nakhon Phanom
Nong Bua Lam Phu
យ៉ាងណា មានតែខេត្ត២ប៉ុណ្ណោះ ដែលមានគុណភាពខ្យល់ល្អឥតខ្ចោះ នោះគឺ Chiang Mai និង Lamphun៕
