ផ្លូវការ! Aston Villa ​យកបាន Rashford ពី Man Utd ក្នុងកិច្ចសន្យាខ្ចីជើង

កីឡាះ- ក្លិបបាល់ទាត់ Aston Villa បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Marcus Rashford របស់ Manchester United ជាផ្លូវការហើយ។

– ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស​វ័យ ២៧ ឆ្នាំរូបនេះ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​ចប់​រដូវ​កាល ដែល​រួម​មាន​ជម្រើស​ក្នុង​ការ​ទិញដាច់។ ប្រភព​ពីក្រុមបិសាចក្រហម Man Utd បាននិយាយថាលក្ខខណ្ឌនេះមានន័យថា Aston Villa នឹងត្រូវបានរ៉ាប់រងប្រាក់ឈ្នួលរបស់ Rashford ចំនួន៧៥%។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​ក្រោយចុះកិច្ចសន្យា Rashford បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់ Manchester United និង Aston Villa សម្រាប់ការធ្វើឱ្យកិច្ចព្រមព្រៀង​ខ្ចីជើងនេះកើតឡើង។

“- ខ្ញុំមានសំណាងណាស់ដែលមានក្លឹបមួយចំនួន​ចង់បានខ្ញុំ ប៉ុន្តែ Aston Villa គឺជាការសម្រេចចិត្តដ៏ងាយស្រួលមួយ ខ្ញុំពិតជាកោតសរសើរចំពោះរបៀប​លេង Aston Villa ​នៅរដូវកាលនេះ ហើយមហិច្ឆតារបស់​ខ្ញុំ គ្រាន់តែចង់លេងបាល់ទាត់ឲ្យបានទៀតទាត់ប៉ុណ្ណោះ​ ។”ខ្ញុំសូមជូនពរអ្នកគ្រប់គ្នានៅ Manchester United ឱ្យធ្វើបានល្អបំផុតសម្រាប់រដូវកាលដែលនៅសល់” ៕

 

You might like