ពន្ធលើប្រេង និងឧស្ម័ន នឹងចូលជាធរមានពាក់កណ្ដាលខែនេះ

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោក រំពឹងថា រដ្ឋបាលរបស់លោក នឹងដាក់ពន្ធពាក់ព័ន្ធនឹងប្រេង និងឧស្ម័ន អំឡុងថ្ងៃទី ១៨ ខែកុម្ភៈ នេះ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ​មិន​បាន​ប្រាប់​ឈ្មោះ​ប្រទេស​ជាក់លាក់​ដែល​ពន្ធ​នឹង​អនុវត្ត ឬ​បញ្ជាក់​លម្អិត​បន្ថែម​ទៀត​អំពី​ផែនការ​នេះ​ទេ ។

– លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval របស់សេតវិមានថា យើងនឹងដាក់ពន្ធលើប្រេង និងឧស្ម័ន ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ខ្ញុំគិតថាប្រហែលជាថ្ងៃទី ១៨ ខែកុម្ភៈ នេះ ។

– គួរបញ្ជាក់ថា ប្រទេសដែលនឹងរងការដាក់ពន្ធនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចជាប្រទេសកាណាដា និងម៉ិកស៊ិក ដែលជាប្រទេសនាំចេញទៅកាន់សហរដ្ឋអាមេរិក ច្រើនបំផុត៕

 

You might like