ស្ថានទូតអាមេរិក និងកម្ពុជាបង្ហាញឆន្ទៈកសាងទំនុកចិត្តជាមួយគ្នា «ឥតងាករេ»

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មានការបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក បន្ទាប់ពីជួបជាមួយ លោក អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា និងលោកស្រី ប្រ៊ីដហ្កេត វ៉កឃើ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ដោយសង្កត់ធ្ងន់ដូចគ្នា ពីការកសាងគ្រឹះនៃទំនុកចិត្តរវាងកម្ពុជា-អាមេរិក ដើម្បីសម្រេចបានវិបុលភាព សុខសុវត្ថិភាព និងប្រយោជន៍នៃប្រទេសទាំងពីរ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោក អ៊ុច បូរិទ្ធ និងលោកស្រី ប្រ៊ីដហ្កេត វ៉កឃើ (Bridgette Walker)
លោក អ៊ុច បូរិទ្ធ និងលោកស្រី ប្រ៊ីដហ្កេត វ៉កឃើ (Bridgette Walker)

លោកលោក អ៊ុច បូរិទ្ធ និងលោកស្រី វ៉កគើ ជួបគ្នា ដើម្បីពិភាក្សាអំពីទំនាក់ទំនងកម្ពុជា-អាម៉េរិក ស្របពេលដែលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំង២។ កាលពីថ្ងៃ២៤មករា កម្ពុជា-អាម៉េរិក បានប្រារព្ធខួបទំនាក់ទំនងលើកទី៧៥នេះ ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកស្រី វ៉កឃើ។

ថ្នាក់ដឹកនាំព្រឹទ្ធសភាកម្ពុជា និងមន្រ្តីស្ថានទូតអាម៉េរិក ថតរួមគ្នា។ 
ថ្នាក់ដឹកនាំព្រឹទ្ធសភាកម្ពុជា និងមន្រ្តីស្ថានទូតអាម៉េរិក ថតរួមគ្នា។ 

នៅចំពោះមុខលោកស្រី វ៉កឃើ និងមន្រ្តីផ្សេងទៀតពីស្ថានទូតអាម៉េរិក លោក ប្រាក់ សុខុន បានប្រកាសពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាម៉េរិក។ លោកក៏បានអរគុណអាម៉េរិកផងដែរ ដែលបានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាកន្លងមក។ រីឯ ស្ថានទូតអាម៉េរិក អះអាងថា តាមរយៈព្រឹត្តិការណ៍រម្លឹកខួបនេះ កម្ពុជា-អាម៉េរិក បានអបអរសាទរកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេសទាំង២៕

ទង់ជាតិកម្ពុជា និងទង់ជាតិអាម៉េរិក (រូបពី៖ freepik)

You might like