ពលរដ្ឋទិញដីជាង២០០ទ្បូតិ៍ ពីក្រុមហ៊ុន 7NG ត្រូវបានអាជ្ញាធរខេត្តកណ្តាល ដោះដូរទៅទីតាំងដីថ្មី

ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២៥​​​ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលា ខេត្តកណ្តាល​ បានឱ្យដឹងថា​​ អាជ្ញាធរបានប្រឹងប្រែងរកទីតាំងដីថ្មី ដែលមានលក្ខណៈល្អប្រហែលទៅនឹងទីតាំងចាស់ក្នុងការដោះដូរជូនពលរដ្ឋ។

​​ចំពោះទីតាំងថ្មី​ដី២១៥ឡូតិ៍ ដែលពលរដ្ឋទិញពីក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ត្រូវបានអាជ្ញាធរអះអាងថា ជាទីតាំងដែលប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះ អាជ្ញាធរក៏ស្វែងរកទីតាំងដីថ្មីសម្រាប់ដោះដូរវិញ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

រូបភាពតំណាង
រូបភាពតំណាង

លោក ជី ស៊ីវុត្ថា បានបញ្ជាក់ថា លោកសុំពិនិត្យតិចដោយសារការងារនេះមាន ឯកឧត្តមអភិបាលរង លោកទទួលបន្ទុកសម្របសម្រួលដឹកនាំ ការងារនេះដោយសារមានផលប៉ះពាល់អស់ហើយ បានរដ្ឋបាលខេត្ត ខិតខំរកទីតាំងណាមួយដែលប្រហាក់ប្រហែល​ ជាមួយនឹងទីតាំងចាស់ដើម្បីដោះដូរ​​ ដើម្បីឱ្យសមស្របប្រជាពលរដ្ឋអាចទទួលយកបាន។​​ ​

លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល​ 
លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល​ 

ជាមួយគ្នា​​នេះ លោក  ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ​​​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទិញពីក្រុមហ៊ុន 7NG ឱ្យទៅតាមទីតាំងដែលលោកអភិបាលខេត្តបានរៀបចំដោះដូរជូន។​​ ​លោកអភិបាលរងខេត្ត មានប្រសាសន៍ថា៖ «[…]​ ឯកឧត្តមអភិបាលខេត្តលោកបានបង្ហោះលើទំព័រហ្វេសប៊ុកគាត់​​ ខ្ញុំគិតថាជាព័ត៌មានមួយអាចគ្រប់គ្រាន់ […] សូមឱ្យប្រជាពលរដ្ឋគាត់មកទទួលពត៌មានតាមអ្វីដែល ឯកឧត្តមលោក​​បា​ន​​ធ្វើការសម្របសម្រួល ហើយនឹងអញ្ជើញអ្នកដែលមានប៉ុន្មានទ្បូតិ៍ហ្នឹង[…]។​ 

លោក  ឌឹម បូរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ​​​  
លោក  ឌឹម បូរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ​​​  

គួរដឹងថា​ កាលពីថ្មីៗនេះ​​ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងដល់​​ប្រជាពលរដ្ឋដែលបានទិញដីទាំង២១៥ឡូតិ៍ពីក្រុមហ៊ុន 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ អំពីការប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ)។ រដ្ឋបាលខេត្តកណ្តាល ស្នើឱ្យប្រជាពលរដ្ឋ យកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន ដើម្បីរៀបចំផ្លាស់ប្តូរជូននូវទីតាំងដីឡូតិ៍ថ្មីទាំង២១៥ឡូតិ៍ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ និងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការយកឯកសារពាក់ព័ន្ធមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីទទួលយកដីឡូតិ៍ថ្មី គឺអនុវត្ត ចាប់ពីថ្ងៃទី៣កុម្ភៈ រហូតដល់ថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ក្រុមហ៊ុន 7NG​​៕

<br />
 

You might like