អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen និងរដ្ឋមន្ត្រីការពារជាតិលោក Troels Lund Poulsen បាននិយាយថា អាមេរិក គ្មានឱកាសនឹងកាន់កាប់កោះ Greenland នោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Lokke Rasmussen បានលើកឡើងថា លោក Trump នឹងមិនអាចកាន់កាប់កោះ Greenland ទេ។ Greenland គឺជា Greenland ហើយប្រជាជន Greenlandic ជាមនុស្ស នៅក្នុងលក្ខខណ្ឌនៃច្បាប់អន្តរជាតិ ។
– នៅពេលសួរថាតើប្រធានាធិបតីអាមេរិក លោក Donald Trump អាចដណ្ដើមកោះ Greenland បានដែរឬទេ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា មិនអាចទេ។
– លោក Lund Poulsen ក៏បានកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំនៃក្រុមបក្សថា ខ្ញុំយល់ស្របនឹងការអធិប្បាយដែលរដ្ឋមន្ត្រីការបរទេស Lokke Rasmussen លើកឡើងកាលពីប៉ុន្មានម៉ោងមុននេះ ។
– គួរបញ្ជាក់ថា លោក Trump បាននិយាយ ម្តងហើយម្តងទៀតថា កោះ Greenland ដែលជាដែនដីស្វយ័តមួយក្នុងប្រទេសដាណឺម៉ាក គួរតែក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក ៕
