រន្ធត់ចិត្ត៖ មានការរត់ជាន់គ្នាក្នុងពិធីបុណ្យ ដែលទាក់ទាញមនុស្សជាង ៤០០ លាននាក់ចូលរួម នៅឥណ្ឌា

អន្តរជាតិះ- ការរត់ជាន់គ្នា ក្នុងពិធីបុណ្យ Maha Kumbh ដែលជាការជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមរបាយការណ៍ពី AFP ។

– ក្រុមអ្នកជួយសង្គ្រោះ កំពុងជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ ខណដែលមន្ត្រីក្នុងតំបន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាថា មនុស្សជាច្រើននាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីឧប្បត្តិហេតុនៅរដ្ឋ Uttar Pradesh ភាគខាងជើង ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឹមនោះ កាសែត Hindustan Times បានរាយការណ៍ថា ស្ថានភាពកំពុងជាប់គាំង ជាមួយនឹងចំនួនមនុស្សយ៉ាងច្រើន ដែលធ្វើឱ្យមានការលំបាកសម្រាប់រដ្ឋបាលក្នុងការគ្រប់គ្រង និងជួយសង្គ្រោះ ។

– ចំនួន​អ្នក​របួស​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ឡើយ​ទេ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា រថយន្តសង្គ្រោះ កំពុងដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្ន។

– ជាមួយគ្នានោះ អាជ្ញាធរ ក៏បាន​ប្រកាស​ជា​សាធារណៈ​សុំ​ឱ្យ​អ្នក​ចូលរួម ​ចាក​ចេញ​ពី​តំបន់​នោះ​ ជៀសវាងបញ្ហាកាន់តែធំ ។

– គួរបញ្ជាក់ថា ពិធីបុណ្យនេះ ប្រារព្ធឡើងរៀងរាល់ ១២ ឆ្នាំម្តង ពិធីបុណ្យ Maha Kumbh Mela ឬ Great Pitcher Festival ដែលជាព្រឹត្តិការណ៍សាសនានៅទីក្រុង Prayagraj នៃរដ្ឋ Uttar Pradesh ភាគខាងជើង ដែលទាក់ទាញអ្នកចូលរួមជាង ៤០០ លាននាក់ ៕

 

 

You might like