សមត្ថកិច្ចបង្រ្កាបក្រុមក្មេងទំនើងមួយក្រុមធំបញ្ជូនទៅតុលាការ ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចក្រុងប៉ោយប៉ែតបានធ្វើការបង្រ្កាប ក្រុមក្មេងទំនើងប្រុសស្រីចំនួន២០នាក់ ដែលតែងតែចេញធ្វើសកម្មភាពអុកឡុកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពេលនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់យ៉ាងដូចច្នេះថា ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការបង្រ្កាបក្រុមក្មេងទំនើងជាបន្តបន្ទាប់សរុប២០នាក់ ក្នុងនោះមានស្រីចំនួនបីនាក់ផងដែរ។

លោកអធិការក្រុងប៉ោយប៉ែតបន្ថែមថា ក្រុមក្មេងទំនើងទាំងនេះ សុទ្ធសឹងជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាពអុកឡុកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត កាលពីពេលកន្លងមក។

You might like