ភ្នំពេញ៖ – បុរសស្រ្តី៤នាក់បាននាំគ្នាផឹកស៊ីរួចនាំគ្នា បន្តដំណើរទៅហូបអីក្រៅ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណមកវាយបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ស្រាល២នាក់ ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។
– ករណីនេះកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុពួកគាត់បាននាំគ្នាផឹកស៊ីជួបជុំគ្នានៅបន្ទប់ជួលជាន់ទី២ដោយមានគ្នា៩នាក់ក្នុងនោះមានស្រី៥នាក់នឹងប្រុស៤នាក់ ខណៈផឹកសុីចប់ ហេីយបម្រុងនាំគ្នាទៅហូបអីនៅខាងក្រៅបន្ត ពេលកំពុងរៀបចំអីវ៉ាន់ស្រាប់តែជនបង្កមួយក្រុមដែលផឹកស៊ីនៅក្បែរនោះ ក្នុងនោះម្នាក់បានយកស្នាប់ដៃមកវាយជនរងគ្រោះចំនួនបួននាក់បណ្តាលឱ្យរងរបួសធ្ងន់២នាក់និងស្រាល២នាក់ក្នុងនោះមានស្រីម្នាក់ដែលទៅជួយឃាត់រងរបួសស្រាល ។
– ក្រោយពេលកើតហេតុជនរងគ្រោះបានចុះមកខាងក្រោមដេីម្បីអោយបងប្អូនជួយទាក់ទងទៅសមត្ថកិច្ចក៏ស្រាប់តែជនបង្កគំរាមបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុអោយនាំគ្នាចូលដេកទៅ ចំណែកបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដេីម្បីឱ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
– បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកេីតហេតុសហការជាមួយ អាជ្ញាធរនិងម្ចាស់ផ្ទះដេីម្បីឃាត់ជនបង្ក តែពេលទៅមេីលបន្ទប់ជួលជនបង្កនាំគ្នារត់គេចខ្លួនបាត់៕

