ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក្រសួងមហាផ្ទៃ ប្រកាសលុបឈ្មោះចេញក្រោយរកឃើញថា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន២៦ ត្រូវបានក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម…. ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
តាមរយៈលិខិតដែលផ្ញើជូនលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស សុខា ជម្រាបលោកស្រីថា ក្រោយពិនិត្យស្រាវជ្រាវលើក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន២៦ខាងលើ ដែលបានស្នើសុំការអនុញ្ញតប្រកបអាជីវកម្មកន្លងមក ហើយត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្មទៀត ក្រសួងមហាផ្ទៃក៏បានសម្រេចលុបឈ្មោះចេញពីបញ្ជី៕




