ឡានខូច សុំលុយប្រពន្ធជួសជុលមិនបាន ចតទុកចោល កណ្តាលក្រុង ៤ ថ្ងៃ ធ្វើឲ្យភ្ញាក់ផ្អើល

ខេត្តរតនគិរី÷- រថយន្តមួយគ្រឿងត្រូវបានគេយកមកចតទុកចោលនៅបេនរ៉ឺម៉កម៉ូតូ ក្បែរមន្ទីរទេសចរខេត្តរតនគិរី កណ្ដាលក្រុងបានលុង ៤ថ្ងៃមកហើយ មិនទាន់ឃើញម្ចាស់មកយកទៅវិញនោះទេ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ។

– មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក់ RAV4 L ពណ៌ស ពាក់ស្លាកលេខកោះកុង2A-0026 ត្រូវបានគេស្គាល់ឈ្មោះ យុទ្ធ ជាគ្រូបង្រៀន នៅក្នុងខេត្តរតនគិរី ហើយរស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគីរី។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀក បានឲ្យដឹងដែរថា រថយន្តមួយគ្រឿងនេះត្រូវបានម្ចាស់មកទទួលយកទៅវិញហើយ ដោយម្ចាស់រថយន្ត(ជាប្តី)បានសុំលុយប្រពន្ធមកធ្វើឡាន ប៉ុន្តែប្រពន្ធមិនឲ្យលុយក៏ខឹងបានបើកឡានមករលត់នៅតាមផ្លូវនោះទៅ។

– នាយប៉ុស្តិ៍បានបញ្ជាក់ថា ប្តីប្រពន្ធធ្លាប់ឈ្លោះទាស់ទែងគ្នាជាញឹកញាប់ ដោយថ្ងៃនោះប្ដីសុំលុយប្រពន្ធយកមកធ្វើឡាន។

– ប៉ុន្តែមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងក្រុងបានលុង មានការព្រួយបារម្ភថា ឲ្យតែរថយន្តចតទុកចោលជាច្រើនថ្ងៃនោះ ខ្លាចតែមានករណីឃាតកម្ម ឬក៏ជាករណីលួចពីខេត្តផ្សេងយកមកប្លង់ចោលនៅខេត្តរតនគីរីនេះ៕

 

 

You might like