Rashford សុខចិត្តកាត់ប្រាក់ពលកម្ម ដើម្បីបានផ្ទេរទៅក្លិបនេះ ​

កីឡាះ- ខ្សែប្រយុទ្ធ Marcus Rashford មិនបដិសេធក្នុងការកាត់ប្រាក់ពី ៣០ម៉ឺនផោនក្នុង ១សប្តាហ៍ជាមួយ Manchester United ដើម្បីបានលេងនៅក្លិបអ្នកមានបុណ្យ ​ Barcelona។

– Rashford បច្ចុប្បន្ននេះកំពុងអង្គុយកៅអីបម្រុងនៅ Old Trafford ស្ថិតក្រោមការបង្វឹកដោយលោក Ruben Amorim បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្លាស់ទៅលេងនៅ Barcelona បើទោះបីជាត្រូវកាត់ប្រាក់ពលកម្មខ្លះក៏ដោយ។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កីឡាករចេញពីយុវជនថ្នាលបិសាចក្រហមរូបនេះ ក៏បានបដិសេធសំណើពីក្លិប Borussia Dortmund, Napoli និងគូប្រជែងរួមលីគ Premier League គឺកាំភ្លើងធំ Arsenal ក្នុងការជ្រើសរើសក្លិបយក្សអេស្ប៉ាញ Barcelona ជំនួសវិញ ក្នុងទីផ្សារដោះដូរកីឡាករប្រចាំខែមករា ដើមឆ្នាំ២០២៥ នេះ។

– លើសពីនេះទៀត ប្រសិនបើគម្រោងការផ្ទេរលក្ខណៈខ្ចីជើងទៅ Camp Nou រហូតចប់រដូវកាលនេះជោគជ័យ Rashford ក៏មានបំណងកាត់ប្រាក់ពលកម្មបន្ថែមទៀតដែរ ដើម្បីជជែកគ្នាក្នុងការផ្ទេរជាអចិន្រ្ទៃទៅលេងក្នុងក្របខណ្ឌ La Liga នារដូវកាលបន្ទាប់៕

You might like