បញ្ជូនជនសង្ស័យគ្រឿងញៀន២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជយ័

បន្ទាយមានជ័យ៖ – ជនសង្ស័យពាក់ពន្ធ័ គ្រឿងញៀន ២ នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥នេះ បន្ទាប់ពីស្រាវជ្រាវឃាត់ខ្លួនបានកាលពីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។

– ជនសង្ស័យ០២នាក់ ១/-ឈ្មោះ ចាន់ សៀវម៉េង ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ មុំ មាន ភេទប្រុស អាយុ២៥ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង កាំបិត ចំនួន០២ដើម និងម៉ូតូមួយគ្រឿង ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិត ចំនួន០២ដើមនេះពិតប្រាកដមែន ដោយមូលហេតុទៅរកសងសឹកអ្នកដែលមករករឿងពួកខ្លួន។

– ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

 

 

You might like