ជោគជតារាសី សម្រាប់ថ្ងៃអាទិត្យទី២៦ ខែមករា ឆ្នាំ២០២៥

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះមធ្យម។ ប្រសិនជាលោកអ្នកមានអារម្មណ៍ថាធុញថប់ជាមួយបរិយាកាសនៅជុំវិញខ្លួនដូចជាគេហដ្ឋានរស់នៅប្រចាំថ្ងៃជាដើម ចូរធ្វើការកែខៃវាដោយការសម្អាតទាំងខាងក្នុងនិងខាងក្រៅឱ្យបានស្រឡះល្អ។ ចូរសម្អាតទាំងចិត្តគំនិតឱ្យបានល្អបរិសុទ្ធផងដែរ។ ចំពោះបញ្ហាស្នេហានិងគ្រួសារគឺ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ។ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា ថ្ងៃនេះលោកអ្នកនឹងទទួលបានលាភសំណាងគ្រប់ភារកិច្ចការងារ។ មិនថាតែការងារនោះ លោកអ្នកធ្លាប់បរាជ័យប៉ុន្មានដងហើយក៏ដោយតែ ក្នុងថ្ងៃនេះគឺជាថ្ងៃនៃភាពជោគជ័យរបស់អស់លោកអ្នក។ ចំពោះរឿងគ្រួសារ និងស្នេហាគឺត្រជាក់ត្រជុំប្រៀបដូចជាទឹកអម្រឹត។ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល រាសីមធ្យម។ ទំនាយទាយថា មានកិច្ចការជាច្រើនដែលលោកអ្នកត្រូវធ្វើ​ប៉ុន្តែ ចូរលៃលករកតែការងារដែលចាំបាច់ប៉ុណ្ណោះ។ ព្រោះថាបើទោះបីជាលោកអ្នកបម្លែងដៃជា១០ ជា២០ ក៏ការងារនោះនៅតែមិនបានលទ្ធផលដូចចិត្តដែរ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា គឺមិនមានបញ្ហាល្អក់កករអ្វីទេ។ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីមធ្យម។ ថ្ងៃនេះទំនាយទាយថា លោកអ្នកប្រហែលជាកំពុងវង្វេងមិនច្បាស់លាស់ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ។ លោកអ្នកពុំគួរត្រេកត្រអាលនឹងរឿងអ្វីមួយខ្លាំងពេក ហើយក៏កុំបាក់ទឹកចិត្តពេកនោះក៏ទេដែរ។ ព្រោះថា លទ្ធផលគឺនៅត្រឹមតែមធ្យមតែប៉ុណ្ណោះ។ សម្រាប់រឿងគ្រួសារ និងស្នេហា គឺក្នុងលក្ខណៈមួយត្រឹមតែ មធ្យមៗ។ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ល្អបង្គួរ។ ក្នុងថ្ងៃនេះ ទំនាយទាយថា​លោកអ្នកនឹងអាចរំលំជញ្ជាំងឧបសគ្គមួយចំនួនធំបានយ៉ាងងាយ។ ពិតណាស់ថា វាអាចនឹងហត់នឿយទម្រាំជោគជ័យ។ ប៉ុន្តែដោយការតស៊ូនោះលទ្ធផលនឹងទទួលបានជាទីគាប់ចិត្ត។ ចំពោះរង្វង់គ្រួសារ និងស្នេហាគឺមានតែការយល់ចិត្ត យល់ថ្លើមរវាងគ្នានឹងគ្នា។ ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះធ្លាក់ចុះ។ ទំនាយទាយថា ចូរលៃលករកពេលសម្រាកឱ្យបានច្រើន។ មួយរយៈនេះលោកអ្នកមានអារម្មណ៍ថាហត់នឿយ និងបាក់ទឹកចិត្ត ប៉ុន្តែការដកដង្ហើមស្រូបខ្យល់អាកាសវែងៗ ក៏ជាវិធីសាស្ដ្រមួយជួយឱ្យល្អប្រសើរឡើងផងដែរ។ ចំពោះក្នុងរង្វង់គ្រួសារ និងស្នេហា ការយកចិត្តទុកដាក់ និងឱ្យតម្លៃដល់គ្នាគឺជាអ្វីដែលចាំបាច់បំផុតក្នុងថ្ងៃនេះ។ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថា រឿងហ្មងសៅទាំងប៉ុន្មាននឹងរលាយបាត់អស់ ចេញពីជីវិតលោកអ្នកនៅក្នុងថ្ងៃនេះ។ លោកអ្នកនឹងក្លាយជាអ្នកឱ្យទានទាំងចិត្តល្អបរិសុទ្ធដល់អ្នកដែលខ្សត់ខ្សោយ។ ចំពោះបញ្ហាគ្រួសារនិងស្នេហា​គឺបញ្ចេញពន្លឺត្រចះត្រចង់គួរឱ្យសរសើរ។ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ឡើងខ្ពស់ត្រដែត។ រាល់ការប្រកបការងារនិងដំណើរជិតឆ្ងាយគឺរលូនល្អណាស់ សោតឯអ្នកជិតខាងក៏មានអធ្យាស្រ័យល្អរវាងគ្នានិងគ្នា។ ងាកមក គ្រួសារ និងស្នេហា គឺមានពន្លឺត្រចះត្រចង់។ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា ថ្ងៃនេះលោកអ្នកប្រៀបដូចជាហង្សដុះស្លាបពេជ្រ ដែលមានពន្លឺត្រចះ ហើយហើរត្រដាងស្លាបលើអាកាសពេញដោយទំនុកចិត្ត។ ចំពោះរឿងគ្រួសារ និងស្នេហា គឺត្រជាក់ត្រជុំប្រពៃណាស់។ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ល្អបង្គួរ។ ទំនាយទាយថា លោកអ្នកស្ថិតក្នុងរបត់មួយឆ្ពោះទៅរកជោគជ័យ។ សូមនៅតែប្រកាន់ចិត្តខន្តី និងអត់ឱននៅគ្រប់កាលៈទេសៈ នោះសេចក្ដី​ប្រាថ្នានឹងសម្រេច​លទ្ធផលឆាប់ៗនេះ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានតែភាពផ្អែមល្ហែម។ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ទំនាយទាយថាលោកអ្នកនឹងជះរស្មីប្រៀបដូចដួងតារាព្រោះតែទង្វើល្អដែលបានសាងមកជាយូរ។ ចូរនៅតែបន្ដធ្វើអំពើល្អដោយការឱ្យទាន ដើម្បីជាប្រយោជន៍ទៅថ្ងៃមុខបន្តទៀត។ ចំពោះស្នេហានិងគ្រួសារ គឺផ្អែមល្ហែមត្រជាក់ត្រជុំដូចទឹកអម្រឹត។ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះមធ្យម។ ទំនាយទាយថា​លោកអ្នកនឹងជួបមនុស្សប្លែកមុខមកសុំពឹងពាក់។ ចូរកុំឆាប់ទុកចិត្តគេពេក ក៏ពុំគួរឆាប់វាយតម្លៃថាគេជាមនុស្សមិនល្អពេកអី។ ព្រោះក្នុងធាតុអាក្រក់ដែលអ្នកជួប ក៏មានធាតុល្អបង្កប់ក្នុងនោះដែរ។ ចំពោះរឿងគ្រួសារ និងស្នេហា  គឺមានភាពសុខដុមរមនា៕ 

You might like