ខ្សែការពារ Man City កីឡាករ Walker ផ្លាស់ទៅ​ AC Milan ​លក្ខ​ខណ្ឌខ្ចីជើង​

កីឡាះ- ខ្សែការពារស្តាំរបស់ក្លិប Manchester City កីឡាករ Kyle Walker ​ ទៅចូលរួម​ជាមួយក្លិប AC Milan របស់​អ៊ីតាលី ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលឆ្នាំ២០២៤-២៥។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កីឡាករសញ្ជាតិអង់គ្លេស វ័យ ៣៤ឆ្នាំរូបនេះ បានឈ្នះពានសរុបជាមួយមេឃខៀវមានដល់ទៅ ១៥ពាន គិតចាប់តាំងពីឆ្នាំ២០១៧ ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola មុនពេលចាកចេញពីទឹកដី Etihad ជាមួយនឹងជម្រើសទិញដាច់ផងដែរ ពីសំណាក់ AC Milan។ Walker ដែលត្រូវបានដំឡើងជាប្រធានក្រុមកាលឆ្នាំ២០២៣ មក បានសម្រេចជ្រើសរើសលីគ Serie A ជាជាង Saudi Pro League បើទោះបីជាមានក្លិបជាច្រើនមកពីអារ៉ាប៊ីសាអូឌីតទាក់ទងក៏ដោយ។

– គួរបញ្ជាក់ផងថា ការចាកចេញរបស់ Walker នាអំឡុងខែមករា ដើមឆ្នាំ២០២៥ ក្រោយពេល City នាំចូលកីឡាករថ្មី ៣រូប ដោយក្នុងនោះដែររួមមាន ខ្សែការពារវ័យក្មេង ២រូប និងប្រយុទ្ធ ១រូបផងដែរ៕

 

 

You might like